Post News Media ព័ត៌មានជាតិ សមត្ថកិច្ចឡោម...

សមត្ថកិច្ចឡោមពទ្ធ័ចាប់បានជនសង្ស័យជំនាញខាងលួចម៉ូតូ បានម្នាក់ ផ្អើលទាំងកណ្តាលយប់!

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចលោមព័ទ្ធចាប់បានទាំងកណ្តាលយប់ ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៨ ក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលស្ថិតតាមបណ្តោយផ្លូវ៦៣ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ណូ សុវណ្ណវង្ស ហៅ(អា លូ) អាយុ២៦ឆ្នាំ មានមុខរបរមិនពិតប្រាកដ ហើយមុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ជនរងគ្រោះម្នាក់ នៅតាមបណ្តោយផ្លូវ៦៣ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយភ្លាមនោះជនរងគ្រោះក៏បានរាយការណ៍ទៅសមត្ថកិច្ច បន្ទាប់មកសមត្ថកិច្ចក៏ទៅដល់កន្លែងកើតហេតុ ហើយព្យាយាមរុករកជនសង្ស័យ ក៏ប្រទះឃើញជនសង្ស័យកំពុងតែសម្ងំក្នុងបន្ទប់ទឹករបស់ផ្ទះប្រជាពលរដ្ឋតែម្តង។

តាមសម្តីរបស់ប្រជាពលរដ្ឋនៅម្តុំនោះបានឲ្យដឹងថា ជនសង្ស័យខាងលើ បានធ្វើសកម្មភាពជាញឹកញាប់ហើយ តែសមត្ថកិច្ចនិងប្រជាពលរដ្ឋមិនអាចចាប់បាន ទើបតែមកដល់ថ្ងៃកើតហេតុជនសង្ស័យបានធ្វើសកម្មភាពម្តងទៀត ហើយប្រជាពលរដ្ឋបានឃើញ ក៏រាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ ទើបឃាត់ខ្លួនបាននៅក្នុងផ្ទះប្រជាពលរដ្ឋខណ:ដែលជនសង្ស័យសម្ងំនៅក្នុងបន្ទប់ទឹក។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានបញ្ជូនទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលរដ្ឋបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌចាក់ការតាមនិតិវិធីច្បាប់បន្តទៀត៕

Loading...