Post News Media ព័ត៌មានជាតិ គោយន្តកន្ត្រៃ...

គោយន្តកន្ត្រៃបើកដោយលោកទាហាន រំលោភសិទ្ធិអទិភាព ត្រូវម៉ូតូបុក ស្លាប់និងរបួស២នាក់

ឧត្តរមានជ័យ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ បានបុកជាមួយគោយន្តកន្ត្រៃ​ បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង៥០នាទីយប់ ថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៨ លើផ្លូវក្រាលគ្រួសក្រហម ភូមិអូរបាត់ដាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ គេបានឃើញ គោយន្តកន្ត្រៃ បើកបរដោយឈ្មោះ ញ៉ាញ់ ប៊ុនថន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរធ្វើទាហាន ស្នាក់នៅភូមិអូរបាត់ដាវ សង្កាត់បន្សាយរាក់ (រត់គេចខ្លួន) បានបើករំលោភសិទ្ធិអទិភាព មិនប្រកាន់ស្តាំរបស់ខ្លួន លុះដល់ចំណុចកើតហេតុ ក៏ត្រូវបានម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1B-2644 ជិះឌុបគ្នា២នាក់ បានមកបុកគោយន្តខាងលើពេញទំហឹង បណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកអ្នកបើកគោយន្ត បានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកគោយន្តរួមនឹងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសំរោង រង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

Loading...