Post News Media ព័ត៌មានជាតិ ឌឺដងគ្នាពីរឿង...

ឌឺដងគ្នាពីរឿង ចាក់បាស់លឺៗ មែនអីអ្នកខ្លាំងចូលប៉ុស្តិ៍ អ្នកខ្សោយដេកពេទ្យ!..

ភ្នំពេញ: សមត្ថកិច្ចនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ជាក់ស្ដែងពីបទ ប្រើអំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ​ប្រើនឹងដែកទីបបួនជ្រុង វាយលើបុរសម្នាក់បណ្ដាលឲ្យរបួសធ្ងន់​ នៅចំណុច មុខផ្ទះលេខ៣Z ផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ​​។

​ហេតុការណ៍នេះបានកើតឡើង កាលពី​ថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី​១ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១០និង១០នាទី ស្ថិតនៅក្នុងមូលដ្ឋាន​សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

ជនរងគ្រោះមានឈ្មោះ សោម សាមេត ហៅ​ធឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ​​ជនសង្ស័យមានឈ្មោះ គី ប៊ុនធឿន ហៅធឿនកង់បី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់រម៉ក​កង់បី ទាំង២នាក់ស្នាក់នៅផ្ទះលេខ៣Z ផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

វត្ថុតាងដែលដកហូតបាន រួមមាន​ ​ដែកបំពង់ទីបបួនជ្រុង​១ ប្រវែងប្រហែល២ម៉ែត្រកន្លះ​ ​ជារបស់ជនសង្ស័យធ្វើសកម្មភាព វាយទៅលើជនរងគ្រោះ​​ បណ្តាលឲ្យរបួរ​យះដេរ​៦ថ្នេរ ​ក្រោមភ្នែកខាងស្ដាំដាច់សាច់ ​លើស្មារខាងឆ្វេងដាច់សាច់​ ពោះចំហៀងខាងឆ្វេងជាំក្រហម និង​ចង្អុលដៃឆ្វេងជាំហើម​។

​មុនពេលកើតហេតុ កាលពី​ថ្ងៃទី​១ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៩និង៤៥នាទីយប់ ជនរងគ្រោះឈ្មោះ ​បានដើរចេញពីផ្ទះខ្លួន មកឈរមុខផ្ទះរបស់ជនសង្ស័យ ហើយជេរដៀមដាមដាក់គ្នា ជាមួយជនសង្ស័យ ទាស់ពាក្យសំដីគ្នារឿង ស្ពីកឃ័រជនសង្ស័យបើកលឺថ្លង់ដល់​ ជនរងគ្រោះ​ពេលនោះ​ជនសង្ស័យបានដួស ទឹកសាចទៅលើជនរងគ្រោះ ព្រមទាំង​យកដែកបំពង់ទីបបួនជ្រុង​ ដែលនៅក្បែរផ្ទះប្អូនខ្លួន យកមកវាយ​លើជនរងគ្រោះ ​រងរបួសធ្ងន់។ ខណ:នោះក៏មាន​អន្តរាគមន៍ ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង ចុះទៅឃាត់ខ្លួនជនសង្ស័យរូបនេះ និងចាប់យកវត្ថុតាង​។

បច្ចុប្បន្នជនសង្ស័យ​កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន​នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង​រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប​។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹក យកទៅសង្គ្រោះ​នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-សូវៀត៕

Loading...