Post News Media ព័ត៌មានជាតិ កាប់រលំដើមឈើម...

កាប់រលំដើមឈើមិនមើលប្រពន្ធ សង្កត់លើស្លាប់មួយរំពេច..

រតនគិរី: លោកអធិការរងស្រុកកូនមុំ បានប្រាប់ Post News ថា មានករណីស្ត្រីម្នាក់បានស្លាប់ ដោយសារប្តីកាប់ដើមឈើរលំមកសង្កត់លើប្រពន្ធស្លាប់ ភ្លាមៗនៅកន្លែង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង២និង៣០រសៀល ថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅភូមិប្រាំឃុំត្រពាំងច្រេស ចំណុចអូរល្អះតូច ស្រុកកូនមុំ ខេត្តរតនគិរី។

ប្តីឈ្មោះ នួន អាយុ២៤ឆ្នាំ រស់នៅភូមិខាងលើ បានកាប់ដើមឈើ មិនបានមើលប្រពន្ធឈរក្បែរ ពេលឈើរលំមកលើប្រពន្ធ ទើបដឹងថា គាត់ស្លាប់បាត់ទៅហើយ។ ជនរងគ្រោះឈ្មោះ ម៉េង រឹម អាយុ២១ឆ្នាំ។
សាកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Loading...