ព័ត៌មានជាតិ

ជួសជុលទូរសព្ទមិនកាក់កប លក់ថ្នាំញៀនបន្ថែម ខ្នោះបានសម្រេច!..

ភ្នំពេញ: សមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ច្រាំងចំរេះទី២ បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជាងជួសជុលទូរសព្ទដៃម្នាក់ ដកហូតបានថ្នាំញៀន១កញ្ចប់ធំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវជាតិលេខ៥ ក្រុម៨ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ ហីម ហ្វារី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅស្នាក់នៅផ្ទះលេខគ្មាន ក្រុម៤ ភូមិ ក សង្កាត់ច្រាំងចំរេះ២ មុខរបរជាងជួសជុលទូសព្ទដៃ(ជួញដូរ)។
សម្ភារ:ដកហូតមាន ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១កញ្ចប់ធំ។

ក្រោយឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅផ្នែកជំនាញដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់