ព័ត៌មានជាតិ

​វាយប្រពន្ធ​មួយដំបង បម្រុងរត់គេចខ្លួន ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ!

ត្បូងឃ្មុំ: សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា បន្ទាប់ពីបានយកឧបករណ៍រឹង វាយទៅលើប្រពន្ធខ្លួន បណ្តាលឲ្យរងរបួសក្បាល។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង១២ថ្ងៃត្រង់ ស្ថិត​នៅចំណុចផ្សារចាស់ ភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ជនរងគ្រោះមានឈ្មោះ​ យ៉ុង ឡៃអេង ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានប្តីជាជនសង្ស័យឈ្មោះ សេន ធីរះ​ ហៅគ្រាក់ ភេទប្រុស​ អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទាំង២នាក់រស់នៅភូមិឃុំកើតហេតុ។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង នាំយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់