ព័ត៌មានជាតិ

រថយន្តដឹកដំឡូងមី បែកកង់ក្រឡាប់ផ្ងារជើងទ្រមេឃ!..

ស្ទឹងត្រែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ ដឹកដំឡូងមី បើកបរពីទិសខាងកើតទៅលិច បានបែកកង់ខាងមុខខាងស្ដាំ បណ្ដាលឲ្យក្រឡាប់ កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៤៦៣-៤៦៤ លើផ្លូវជាតិលេខ៧៨A ភូមិច្រប់ ខេត្តស្ទឹងត្រែង។

អ្នកបើកបរឈ្មោះ សៀន នឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ អ្នកបើកបរ នៅភូមិវាតត្រាចឃុំគោទ្រាច ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងអ្នករួមដំណើរឈ្មោះ សាយ អូន ភេទស្រី(ម្ចាស់រថយន្ត) នៅភូមិឃុំ ស្រុក ខេត្តជាមួយគ្នា មិនបណ្ដាលឲ្យមានគ្រោះថ្នាក់អ្វីឡើយ។
សូមបញ្ជាក់ថា ម្ចាស់រថយន្តបានស្ទូចរថយន្តយកចេញពីកន្លែងហេតុហើយ៕

មតិយោបល់