ព័ត៌មានជាតិ

មិនគួរសោះ! ដើរដួលបោកក្បាលនឹងជើងតាង ស្លាប់ចោលប្តីយ៉ាងអាណោចអាធ័ម!

រតនគិរី: មានករណីស្ត្រីម្នាក់ បានដួលបោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យ កាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចភូមិកាឡែង ឃំុកាឡែង ស្រុកលំផាត់ ខេត្តរនគិរី។

ស្ត្រីរងគ្រោះមានឈ្មោះ ផន យ័ន​ ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិឃំុកើតហេតុខាងលើ ។

ក្រោយការត្រួតពិនិត្យរបស់សមត្ថកិច្ច បានឲ្យដឹងថា សពជនរងគ្រោះខាងលើ ស្លាប់ដោយសារតែដើរដួលបោកក្បាលនឹងជើងតាង ពិតប្រាកដមែន មិនមែនជាករណីឃាតកម្មនោះទេ និងបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់