Post News Media ព័ត៌មានជាតិ អាសូរ! ក្មេងស...

អាសូរ! ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ចងកផ្តាច់ជីវិត ដោយមិនដឹងមូលហេតុ..

រតនគីរី: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញក្មេងស្រីម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយយកខ្សែអង្រឹងចងនឹងធ្នឹមផ្ទះរបស់ខ្លួន។
ហេតុការណ៍កើតឡើងកាលពីយប់ថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចភូមិតាវែង ឃុំតាវែង ស្រុកតាវែង ខេត្តរតនគីរី។

ក្មេងស្រីរងគ្រោះខាងលើមានឈ្មោះ គ្លីវ ញួង អាយុ១៥ឆ្នាំ ជនជាតិព្រៅ រស់នៅភូមិឃុំកើតហេតុ។
ចំពោះសាកសព សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...