Post News Media ព័ត៌មានជាតិ កុងតឺន័រ បុករ...

កុងតឺន័រ បុករះរថយន្ត និងរបងដីឡូត៍ ខ្ទេចគ្មានសល់!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបង្កឡើងដោយរថយន្តកុងតឺន័រមួយគ្រឿង បានបុកទ្វារថយន្តឡិចស៊ីស បន្តទៅបុករបងដីឡូត៍មួយកន្លែង ខ្ទេចយ៉ាងដំណំ កាលពីវេលាម៉ោង៤និង១៥នាទីល្ងាច ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៨ ផ្លូវហាណូយ ក្នុងភូមិត្រពាំងរាំងថ្នី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញមានរថយន្តឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-5288 បើកបរពីត្បូងទៅជើង លុះចំណុចកើតហេតុ បានបត់ឆ្វេង ក៏ត្រូវរថយន្តកុងតឺន័រ បើកពីជើងទៅត្បូង បុកចំទ្វារចំហៀងខាងស្តាំ រួចរថយន្តកុងតឺន័រនោះ បានជ្រុលទៅបុកនឹងរបងដីឡូត៍មួយកន្លែងទៀត ខ្ទេចយ៉ាងដំណំតែម្តង ។

ក្រោយកើតហេតុ ភាគីខាងរថយន្តកុងតឺន័រ បានចរចារគ្នា សុំត្រឹមស្មើគ្នា និងសងសំណងទៅឲ្យខាងម្ចាស់របងដីឡូត៍រងគ្រោះ ដើម្បីបញ្ចប់រឿងផងដែរ៕

Loading...