Post News Media ព័ត៌មានជាតិ ល្បីរឿង រូបភា...

ល្បីរឿង រូបភាពនិងខ្លឹមសារផលិតផល សសៃធូប សរសេរអក្សរខ្មែរខុសអក្ខរាវិរុទ្ធ ផ្អើលពេញហ្វេសប៊ុក ចុងក្រោយរកទីតាំងនោះមិនឃើញសោះ!

​បាត់ដំបង: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងទាំងស្រុងថា៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណ:ជនគ្រប់មជ្ឈដ្ឋានជ្រាបអំពីលទ្ធផលនៃការស្រាវជ្រាវលើ (រូបភាពនិងខ្លឹមសារផលិតផល សសៃធូប) ដែលសរសេរអក្សរខ្មែរ ខុសអក្ខរាវិរុទ្ធច្រើន និងត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមចាប់អារម្មណ៍ និងរិះគន់ចំពោះរូបភាពនេះ។
ជាលទ្ធផលនៃការស្រាវជ្រាវកន្លងមកនេះ មិនឃើញមានទីតាំងផលិតសសៃធូបដែលមានអាស័យដ្ឋាន និងស្លាកសញ្ញាផលិតផលធូបដូច រូបភាពផ្សព្វផ្សាយក្នុងបណ្តាញសង្គម មានក្នុងមូលដ្ឋានខេត្តបាត់ដំបងនោះឡើយ ហើយម៉្យាងទៀតក៏មិនឃើញមានផលិតផលធូប ដែល មានស្លាកសញ្ញាសរសេរជាអក្សរខ្មែរខុសអក្ខរា វិរុទ្ធ នេះដាក់លក់នៅលើទីផ្សារ ក្នុងខេត្តបាត់ដំបងនោះដែរ។

តែទោះបីជាយ៉ាងណា ក្រុមការងារ ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រង់ចាំទទួលនូវរាល់ព័ត៌មានទាំងឡាយ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបានក្នុង ករណីសាធារណ:ជនបានប្រទះ ឃើញ(ទីតាំងផលិត និងផលិតផលសសៃធូប) ដូចមានខ្លឹមសារ ខាងលើ ដើម្បីយើងខ្ញុំមានវិធានការអនុវត្តបន្ត៕

Loading...