ព័ត៌មានជាតិ

ក្រុមចោរវ័យក្មេងឆក់យ៉ាងសកម្មក្នុងក្រុងបាត់ដំបង ត្រូវសមត្ថកិច្ចបង្ក្រាបបាន!..

បាត់ដំបង: ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីការបស់អយ្យការសាលាដំបូងខេត្ត កម្លាំងបង្ការបង្ក្រាបនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៅរសៀលថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១៨ ឃាត់នៅក្នុងក្រុងប៉ោយប៉ែត និងក្នុងក្រុងបាត់ដំបង។

ជនសង្ស័យឈ្មោះ ខឿន គន្ធា ភេទប្រុស អាយុ១៧ឆ្នាំ,ឈ្មោះ ផាត សុផាន់ណា ហៅខ្ញី ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះ នៅ រស្មី ភេទប្រុស អាយុ១៧ឆ្នាំ អ្នកទាំង៣នាក់សម្ងំលាក់ខ្លួននៅក្នុងក្រុងបាត់ដំបង។
គួរបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទលួចមានស្ថានទោសទម្ងន់ (ឆក់ទ្រព្យសម្បត្តិអ្នកដំណើរ)។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចសាកសួរបន្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

មតិយោបល់