ព័ត៌មានជាតិ

Rang Roverស្លាកលេខ ភ្នំពេញ 2S-8687 ពន្លះក្បាលនាគពុះចែកទ្រូងផ្លូវ ក្រឡាប់ដាច់កង់ផ្ងារជើងទ្រមេឃ..

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាករ៉េងរ៉ូវើស៊េរីទំនើបមួយគ្រឿង បើកបរក្នុងល្បឿនលឿនពន្លះក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខ្ទេចទ្រូងផ្លូវ រីឯរថយន្តវិញក្រឡាប់បណ្តាលឲ្យរងការខូចខាតស្ទើតែទាំងស្រុង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី ០៤ ខែ កុម្ភ: ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាករ៉េងរ៉ូវើមួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2S-8687 បើកក្នុងល្បឿនលឿនដូចហោះក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខ្ទាតនឹងខ្ទេចទ្រូងផ្លូវអស់២ផ្ទាំង ស្លាកសញ្ញាពុះចែកទ្រូងផ្លូវ១ រីឯរថយន្តវិញក្រឡាប់ខ្ទេចផ្នែកខាងមុខស្ទើរតែទាំងស្រុងផ្ទុះពោងសុវត្ថិភាព៨ ជនបង្កត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុយករថយន្តមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់៕
//youtu.be/8dfod8irMlk

មតិយោបល់