ព័ត៌មានជាតិ

TUNDRA បើកបរដោយជនជាតិចិន ក្នុងល្បឿនលឿនបុកម៉ូតូ នារីម្នាក់រងរបួសធ្ងន់!..

ភ្នំពេញ: បុរសម្នាក់ជាជនជាតិចិនបើករថយន្តម៉ាកTUNDRAដល់ចំណុចផ្លូវបែកជាបួនមិនបន្ថយល្បឿនក៏ជ្រុលចង្កូតទៅបុកម៉ូតូស្កូបពីបើកបរដោយនារីម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី ០៤ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ត្រសក់ផ្អែម កែងផ្លូវ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីម្នាក់ជិះម៉ូតូម៉ាកស្កូបពីមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1AU-4424 បើកបរតាមបណ្តោយផ្លូវ៦៣ ស្រាប់តែមានរថយន្តម៉ាកTUNDRA ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AI-2917 បើកបរដោយបុរសជាជនជាតិចិន តាមបណ្តោយផ្លូវ២៨២ លុះមកដល់ចំណុចកើតហេតុមិនបន្ថយល្បឿន ក៏ជ្រុលទៅបុកម៉ូតូស្កូបពីបើកបរដោយនារីម្នាក់ ពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ទាក់ងទៅសមត្ថកិច្ចជំនាញឲ្យមកយករថយន្តនឹងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់៕

មតិយោបល់