ព័ត៌មានជាតិ

នគរបាលក្រុងតាខ្មៅ បំបែកក្រុមលួចគ្រឿងសំណង់ការដ្ឋានសំណង់RCC បាន៥នាក់

កណ្តាល: នគរបាលក្រុងតាខ្មៅដឹកនាំដោយលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ សហការជាមួយកម្លាំងប៉ុស្តិ៍ដើមមាន ធ្វើការបំបែកសំបុកក្រុមដើរលួចសម្ភារ:គ្រឿងសំណង់នៅក្នុងកាដ្ឋានសាងសង់នៅមាត់ទន្លេរ បានជនសង្ស័យ៥នាក់ រួមនឹងវត្ថុតាងមួយចំនួនទៀត។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទី នៅចំណុចការដ្ឋានសំណង់ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថាជនរងគ្រោះឈ្មោះ សុខ កែវហាវ ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ប្រធានរដ្ឋបាលការដ្ឋានសំណង់RCC ។ ជនល្មើស៦នាក់ ទី១ឈ្មោះ លី ខលៀ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម ទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ទី២ឈ្មោះ មឿន រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ ទី៣ឈ្មោះ ធឿន សូវារាជ ភេទប្រុស អាយុ១៨ឆ្នាំ ទី៤ឈ្មោះ ឡុង ឡំ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានសំណង់RCC ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ ទី៥ឈ្មោះ ហាន ចន្ទី ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានសំណង់ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ជាងបៀកថ្នាំ ទី៦ឈ្មោះ សង់ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិតាខ្មៅ២សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល (គេចខ្លួន)។

វត្ថុតាងចាប់យក រទេះអូសចំនួន១ ឥដ្ឋការ៉ូចំនួន២កេស ដែកជ្រុងទំហំ៥០×១០០ ចំនួន១ដើម ដែកជ្រុងទំហំ៤០×៨០ចំនួន៣ដើម ដែកVទំហំ៨០×៨០ចំនួន១ដើម ដែកពុម្ភចំនួន១ដើម ដែកVទំហំ៤០×៤០
ចំនួន៤០ ដែកUចំនួន៨ដើម ដែកទីបចំនួន៣ដើម។

លោកអធិការបញ្ជាក់ថា កាលពីវេលានិងទីកន្លែងកើតហេតុខាងលើកម្លាំងអន្តរាគមន៍ក្រុងតាខ្មបានចេញល្បាតដល់ត្រង់ចំណុចគល់ស្ពានជប៉ុនស្ថិតក្នុងសង្កាត់ ដើមមៀន ក៏ឃើញជនល្មើស៣នាក់កំពុងអូសរទេះដឹកសម្ភារ:ដូចបានចាប់យកខាងលើ ហើយក៏បានធ្វើការឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍ដើមមៀន។ នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានឆ្លើយសារភាពថាពួកខ្លួន៣នាក់ពុំបានធ្វើសកម្មភាពលួចដោយផ្ទាល់ទេគឺមានបក្ខពួកខ្លួន២នាក់ផ្សេងទៀត មិនស្គាល់ឈ្មោះដែលធ្វើការនៅការដ្ឋានសំណង់នៅមាត់ទន្លេតាខ្មៅជាអ្នកលួចយកមកឲ្យពួកខ្លួនយកទៅលក់បន្តក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បន្ទាប់មកសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនល្មើសបន្ថែម២នាក់ទៀតគឺជនល្មើសទី៤ និងជនល្មើសទី៥ ចំណែកឯជនល្មើសទី៦បានរត់គេចខ្លួនបាត់តែម្តង។

សូមរំលឹកថា កាលពីម្សិលមិញ វេលាម៉ោង៣និង៥នាទី នៅចំណុចមុខរោងចក្រយូនិតភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នគរបាលក្រុងតាខ្មៅ ក៏ចាប់បានជនសង្សយ័ជាជនជាតិវៀតណាម គាស់ទ្វារប្រជាពលរដ្ឋចូលលួចសម្ភារ:ដែរ តែនគរបាលក្របួចជាប់៕

មតិយោបល់