Post News Media ព័ត៌មានជាតិ រួមភេទជាមួយអន...

រួមភេទជាមួយអនីតិជន ក្នុងផ្ទះសំណាក់ឧ​ត្ត​មរ​ដ្ឋា បានសម្រេច ៣ថ្ងៃក្រោយជាប់ខ្នោះ!

ឧ​ត្ត​រ​មានជ័យ: ជនសង្ស័យម្នាក់ ត្រូវបាននគរបាលស្រុកបន្ទាយអំពិល ធ្វើការឃាត់ខ្លួន ពាក់ពន្ធ័នឹងករណីរួមភេទ​ជាមួយ​អនីតិជន។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៨ ក្រោយពីបានធ្វើសកម្មភាព រួមភេទ​ជាមួយ​អនីតិជន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​សំណាក់ ឧ​ត្ត​មរ​ដ្ឋា ស្ថិតនៅ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។

ជនសង្ស័យមាន​ឈ្មោះ ប៉ី​ន ស៊ី​វីន ភេទ​ប្រុស អាយុ២១ឆ្នាំ រស់នៅ​ភូមិ​អំពិល​ថ្មី ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ដ​ឧ​ត្ត​រ​មានជ័យ។ ចំណែកជនរងគ្រោះមានអាយុ១៤ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ចធ្វើ​ការ​សាកសួរ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

Loading...