ព័ត៌មានជាតិ

ងាកបាញ់ ងាកបាញ់ ឲ្យរាង! ខឹងបើករថយន្តកៀរ ដកកាំភ្លើងបាញ់១គ្រាប់ ត្រូវពលរដ្ឋផ្ទុះកំហឹងវាយស្ទើរក្ស័យ!

ភ្នំពេញ: មានករណីផ្ទុះអាវុធមួយបានកើតឡើង ដោយបុរសម្នាក់បានទាញកាំភ្លើងបាញ់មួយគ្រាប់ឡើងលើមេឃ ដោយសារតែខឹងបើករថយន្តកៀរគ្នា ត្រូវបានប្រជាពលរដ្ឋទប់កំហឹងមិនបាន វាយរបួសធ្ងន់សន្លប់បាត់ស្មារតី។

ករណីនេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៨ ​ក្បែរ​វត្ត​ដំបូក​ខ្ពស់ តាម​ផ្លូវ​២៧១ សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុន​ពេល​កើតហេតុ ​ គេឃើញ​រថយន្ត​២​គ្រឿងបានបើក​កៀរ​គ្នា ស្រាប់តែមានជម្លោះកើតឡើង ដោយភាគី​ម្ខាង​ដកកាំភ្លើងខ្លី​ ​បាញ់​ឡើង​លើ​១គ្រាប់ ធ្វើឲ្យប្រជាពលរដ្ឋដែលឃើញហេតុការណ៍​ផ្ទុះ​កំហឹង​ ព្រួត​គ្នាវាយរហូតរបួសធ្ងន់សន្លប់បាត់ស្មារតី ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ផ្អើលដល់អាវុធហត្ថខណ្ឌមានជ័យ ចុះមកអន្តរាគមន៍ដកហូតបានកាំភ្លើងខាងលើយកមករក្សាទុក ចំណែកភាគីម្ខាងទៀត ឃើញហេតុការណ៍មិនស្រួល ក៏បើករថយន្តចេញទៅបាត់តែម្តង៕

មតិយោបល់