ព័ត៌មានជាតិ

អាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ២នាក់ម្តាយនិងកូនពាក់ព័ន្ធបទទទួលផលចោរកម្ម

ភ្នំពេញ: កម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានឡោមព័ទ្ធទីតាំងបញ្ចាំម៉ូតូមួយកន្លែង ស្ថិតនៅចំណុចផ្លូវបេតុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ កាលពីពាក់កណ្តាលយប់ ឈានចូលថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៧ រហូតដល់វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃដដែលទើបកម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងខាងលើបានចំនួន២នាក់ ដែលត្រូវជាម្តាយនិងកូនប្រុសបង្កើតរួមនឹងម៉ូតូចំនួន៣គ្រឿងស្លាកលេខម៉ូតូ១បន្ទះនិងសម្ភារ:សោសម្រាប់ដោះដូរគ្រឿងម៉ូតូមួយចំនួន។

សមត្ថកិច្ចបានឲ្យដឹងថាម៉ូតូទាំង៣គ្រឿងដែលរឹបអូសពីម្ចាស់ហាងបញ្ចាំខាងលើនេះសុទ្ធសឹងតែម៉ូតូដែលគ្មានឯកសារត្រឹមត្រូវដែលត្រូវជនសង្សយ័លួចបានហើយយកទៅលក់ឬបញ្ចាំឲ្យម្ចាស់ហាងទើបកម្លាំងសមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យបើកការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យដែលទទួលផលចោរកម្ម យកមកសាកសួរនៅទីបញ្ជារការដ្ឋានអាវុធហត្ថខណ្ឌមានជ័យ។ ហើយកម្លាំងអាវុធហត្ថសូមមិនបញ្ចេញអត្តសញ្ញាណជនសង្ស័យទទួលផលចោរកម្មនោះទេដើម្បីងាយស្រួលកុំឲ្យជនសង្ស័យដែលធ្វើសកម្មភាពលួចយ៉ាងសកម្មបានដឹងខ្លួនហើយកម្លាំងអាវុធហត្ថកំពុងបន្តស្រាវជ្រាវចាប់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធនិងករណីលួចម៉ូតូយកមកផ្តន្ទាទោសតាមច្បាប់នៅពេលក្រោយ។

ចំណែកជនសង្ស័យដែលទទួលផលចោរកម្ម ត្រូវបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការបន្តរតាមនិតិវិធី៕

មតិយោបល់