ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុនSMCS វាយទៅលើបុរសជនជាតិជប៉ុន របួសត្រូវសមត្ថកិច្ចឃាត់ខ្លួន!

ភ្នំពេញ: ជនសង្ស័យជាជនជាតិអូស្ត្រាលី ដែលជាបុគ្គលិក ក្រុមហ៊ុនSMCS ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដូពេញឃាត់ខ្លួន ក្រោយពីបានប្រើហិង្សាដោយចេតនា យកដៃវាយទៅលើបុរសជនជាតិជប៉ុនម្នាក់ បណ្តាលឲ្យរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចមុខហាងបារាំងយីហ៊ោ ឡូកូ ផ្ទះលេខ៣១ ផ្លូវលេខ១៣០ ភូមិ១៤ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ MORRISH STEVEN ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិអូស្ត្រាលី មុខរបរ បុគ្គលិកក្រុមហ៊ុនSMCS ស្នាក់នៅផ្ទះលេខ៣៦ ផ្លូវM២២ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនលេខPE0393953 ។ ចំណែកជនរងគ្រោះ ឈ្មោះ ISODA HIROSHI ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរទេសចរ ជនជាតិ ជប៉ុន កាន់លិខិតឆ្លងដែនលេខ TK2610184 ស្នាក់នៅផ្ទះ១៩ ផ្លូវលេខ៤៤០ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចម្ការមន រងរបួសចំផ្ទៃមុខ ប៉ោងភ្នែក បែកក្តោងច្រមុះ ហូរឈាម។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌដូនពេញ ដេីម្បីកសាងសំនុំរឿងតាមនិតិវិធីនៃច្បាប់បន្តទៀត៕

មតិយោបល់