Post News Media ព័ត៌មានជាតិ ជិះម៉ូតូវ៉ាជែ...

ជិះម៉ូតូវ៉ាជែង ជ្រុលទៅបុកហាយឡែនឌ័រពីក្រោយ ស្លាប់យុវតីម្នាក់!..

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យយុវតីម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង២និង៥៥នាទីរសៀល ថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៩១-១៩២ ក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូ១គ្រឿង ម៉ាក ZOOMER X ពណ៌ស លាយទឹកក្រូច ពាក់ស្លាកលេខ ព្រះសីហនុ1G-0137 ជិះដោយឈ្មោះ នួន ស្រីវី ភេទ ស្រី អាយុ២១ឆ្នាំ និងអ្នករួមដំណើរឈ្មោះ សុំភិន ភក្តី ភេទស្រី អាយុ១៦ឆ្នាំ(ស្លាប់) ស្នាក់នៅភូមិត្រពាំងគា ឃុំជើងគោ ជាមួយគ្នា បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានវ៉ាជែងរថយន្ត១គ្រឿង ដែលមានទិសដៅស្របគ្នា បន្ទាប់មកក៏ចូលទៅបុកនឹងកង់រថយន្តពីក្រោយរថយន្ត ម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះ គ្មានស្លាកលេខដែលមានទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែងតែម្តង។ ចំណែកជនរងគ្រោះម្នាក់ទៀត បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកលិគឹមឌីវាលរេញផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ចំពោះជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ ចំណែករថយន្ត និង ម៉ូតូនាំមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់៕

Loading...