ព័ត៌មានជាតិ

ឡិចស៊ីស LX-៥៧០ ស្លាកលេខ ភ្នំពេញ 2AV-9899 បត់ចូលសណ្ឋាគារស្រែលាភ គៀរម៉ូតូស្ត្រីបរទេសម្នាក់ ដួលរបួសហូរឈាមបែកមុខ សម្ងំចូលដេកធ្វើព្រងើយ!

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយមាន រថយន្តស៊េរីទំនើប មួយគ្រឿង ម៉ាកLX-៥៧០ បើកបត់ស្តាំដៃចូលសណ្ឋាគារស្រែលាភ ខ្វះការប្រុងប្រយត្ន័ បណ្តាលឲ្យគៀរម៉ូតូមួួយគ្រឿង ជិះដោយស្ត្រីជនជាតិបរទេសម្នាក់ ដួលបោកនឹងថ្នល់រងរបួសបែកមុខបែកមាត់ ឈាមហូរស្រោចលើម៉ូតូ ចំណែក រថយន្តបង្កបើកចូលក្នុងសណ្ឋគារសម្ងំដេកធ្វើព្រងើយ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខសណ្ឋាគារ ស្រែលាភ តាមបណ្តោយផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡិចសុីស LX-៥៧០ ពាក់ស្លាកលេខ ភ្នំពេញ 2AV-9899 បើកបរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ស្តាំដៃចូលក្នុងសណ្ឋាគារ ស្រែលាភ ដោយខ្វះកាប្រុងប្រយត្ន័បណ្តាលឲ្យគៀរម៉ូតូមួយគ្រឿងម៉ាកហុងដា vizain ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GC-0453 ជិះដោយស្ត្រីជនជាតិបរទេសម្នាក់ ស្របទិសដៅគ្នា បណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសបែកមុខបែកមាត់ ត្រូវបានប្តីស្ត្រីរងគ្រោះបញ្ជូនតាមរឺុម៉កកង់បីទៅសង្គ្រោះភ្លាមៗ។ ចំណែករថយន្តបង្កបានបើកចូលទៅក្នុងសណ្ឋាគារ ស្រែលាភ បន្ទប់លេខ១៧៧ បិទទ្វារសម្ងំដេកធ្វើព្រងើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុ ខណ:នោះក៏មានអ្នកតំណាងខាងរថយន្តបង្កចេញមុខមកសម្របសម្រួលជាមួយខាងសាច់ញាតិជនរងគ្រោះ ដោយបានចេញសំណងចំនួន២០០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់