ព័ត៌មានជាតិ

ឡិចស៊ីស៣៣០ ស្លាកលេខរដ្ឋ 17.2.0220 បុករះក្បាលនាគចែកផ្លូវ ម៉ូតូនិងជញ្ជាំងផ្ទះប្រជាពលរដ្ឋ ខ្ទេចយ៉ាងដំណំ!

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តឡិចសីសបោះពួយយ៉ាងលឿន ដោយមិនប្រយត្ន័ ជ្រុលទៅបុកក្បាលនាគចែកទ្រូងបាក់១កង់ ហើយទៅបុកម៉ូតូ១គ្រឿងទៀត និងជញ្ជាំងផ្ទះប្រជាពរដ្ឋរងការខូចខាតយ៉ាងដំំណំ។ តែសំណាងល្អអ្នកបើកម៉ូតូរបួសស្រាល។

ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៨
ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្ស៊ី ត្រង់ចំណុចក្ដាន់២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមព័ត៌មានពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតគេឃើញរថយន្តឡិចស៊ីស RX៣៣០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ17.2.0220 បើកពីលិចទៅកើតក្នុងល្បឿនដូចហោះ ខណ:មកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវបាក់១កង់ ហើយរេមកបុករះម៉ូតូអាយខន ពាក់ស្លាកលេខ ភ្នំពេញ 1BK-5333 ជិះដោយបុរស២នាក់ស្របទិសដៅគ្នា ពីក្រោយ និងបន្តទៅបុកជញ្ជាំង បណ្ដាលឲ្យរថយន្តដាច់កង់មុខម្ខាងទៅលែងរួច តែសំណាងល្អអ្នកបើកម៉ូតូទាំង២របួសស្រាល ខូចខាតតែម៉ូតូនិងជញ្ជាំងផ្ទះតែប៉ុណ្ណោះ។

ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុទាក់ទងជំនាញមកវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់។

មតិយោបល់