Post News Media ព័ត៌មានជាតិ ថយរថយន្តមិនមើ...

ថយរថយន្តមិនមើល ប៉ះស្ត្រីមានផ្ទៃពោះ របួសធ្ងន់!

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿងបានថយទៅប៉ះម៉ូតូសណ្ដោងរ៉ឺម៉ក បណ្តាលឲ្យស្ត្រីមានផ្ទៃពោះម្នាក់រងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៩យប់ នៅលើកំណាត់ផ្លូវបេតុង ចំណុចមុខផ្ទះឈ្មោះសរ ចាន់ ស្ថិតនៅក្នុងភូមិសំរោង ឃុំទឹកឃ្លាំង ស្រុកល្វាឯម​ ខេត្តកណ្ដាល ។

នគរបាលចរាចរណ៍បានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូសណ្ដោងរ៉ឺម៉ក មួយគ្រឿងម៉ាក Honda wave ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ អូន ថា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម​ ខេត្តកណ្ដាល និងអ្នករួមដំណើរឈ្មោះជឿន ស្រីរ៉ាន់ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិឃុំជាមួយគ្នា បើកបរមានទិសដៅពីត្បូងទៅជើង ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើបានឈប់ដោយសារតែផ្លូវស្ទះ ស្រាប់តែមានរថយន្តមួយគ្រឿង ដែលបើកបរនៅពីមុខ ស្របទិសដៅគ្នា បានបើកថយក្រោយមកបុកម៉ូតូសណ្ដោងរ៉ឺម៉ក។​ រថយន្តមួយគ្រឿងនោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2T-2741។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ រីឯម៉ូតូសណ្ដោងរ៉ឺម៉កនិងរថយន្ត សមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្ដិ៍៕

Loading...