ព័ត៌មានជាតិ

ច្នៃគ្រាប់ទៅបោកត្រី ភ្លាត់ស្នៀត​ របួសធ្ងន់២នាក់!

​​រតនគិរី: ​កាលពីថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៩និង២០នាទីព្រឹក មានករណីបុរស៣នាក់ កែច្នៃគ្រាប់រំសេវយកទៅបោកត្រីនៅទឹកបឹង តែប្រើគ្រាប់ខុសបច្ចេកទេស បណ្តាលឲ្យខ្ទេតបំបែងគ្រាប់លើខ្លួនឯង រងរបួសធ្ងន់២នាក់​ ស្ថិតនៅចំណុច​អូរតាង ភូមិសុស ឃុំយ៉ទុង ស្រុកអូរយ៉ាដាវ ខេត្តរតន:គិរី។

ជនរងគ្រោះទី១​ឈ្មោះ សេវ ទុះ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចារាយ របួសដាច់កដៃនិងរបួសខ្លួន​ ទី២​ឈ្មោះ សេវ ខ្វា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចារាយរបួសដងខ្លួន ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុជាមួយគ្នា ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនបញ្ជូន យកទៅព្យាបាលនៅមន្ទីរពេទ្យដើម្បីសង្រោះ​៕


មតិយោបល់