ព័ត៌មានជាតិ

មន្ត្រីម្នាក់​បើករថយន្តហ្វតរ៉េនជ័រ ស្លាកលេខរដ្ឋ 20-2-0148 បុកហុងដាឌ្រីម ស្លាប់ម្នាក់យ៉ាងរន្ធត់

បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់​មួយបានកើតឡើង រវាងរថយន្តបើកម៉ូតូ បណ្តាលឲ្យភាគីខាងម៉ូតូ ដេកស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះបានកើតឡើង កាលពី​ថ្ងៃទី៤​ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតត្រង់ចំណុចក្រុមទី១៣ ភូមិស្វាយធំ ឃុំ អូរដំបង២ ស្រុកសង្កែ ខេត្ត​បាត់ដំបង។

ជនរងគ្រោះមានឈ្មោះ អ៊ុច នឿន ភេទ​ប្រុស អាយុ៤៧ឆ្នាំ(ស្លាប់) ស្នាក់នៅភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង ជិះម៉ូតូ១គ្រឿង ម៉ាកឌ្រីម ពណ៌ខ្មៅ​ ពាក់ស្លាក់លេខ​បាត់ដំបង 1AB-4357 សេរីឆ្នាំ២០១៨។ ចំណែកជនបង្កមានឈ្មោះ សាន ទិត្យ ភេទប្រុស​ អាយុ៣៣ឆ្នាំ មុខរបរមន្រ្តីរាជការ ស្នាក់នៅភូមិ​ព្រែកជីក ឃុំ​ឬស្សីក្រោក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ
បើករថយន្តម៉ាកហ្វតរ៉េនជ័រ ពណ៌ខ្មៅ ​ស្លាកលេខ​​រដ្ឋ 20-2-0148។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាង មករក្សាទុកនៅអធិការនគរបាលស្រុកសង្កែ ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកសពប្រគល់ជួនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់