Post News Media ព័ត៌មានជាតិ ភ្ញាក់ឡើងបាត់...

ភ្ញាក់ឡើងបាត់ម៉ូតូទាំងបងទាំងប្អូន ក្នុងពេលតែមួយយប់

ភ្នំពេញ: ជនរងគ្រោះ២នាក់បងប្អូន បានរត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែទី១ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ បន្ទាប់ពីត្រូវបានក្រុមចោរចូលលួចកាច់សោ យកម៉ូតូ២គ្រឿងទៅបាត់ ដោយសុវត្តិភាព ខណ:ពួកគេទុកម៉ូតូនៅក្នុងបន្ទប់ជួល ឡើងដេកនៅបន្ទប់ជាន់ទី១។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតទ្បើងវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះទី១. ត្រូវជាបង មានឈ្មោះឌី ពុទ្ធា ភេទប្រុសអាយុ២១ឆ្នាំ មុខរបរជានិស្សិត បាត់ម៉ូតម៉ាកស៊ុយសាគីនិច ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CE-2773 ។ រីឯប្អូនស្រីបង្កើតឈ្មោះ ឌី សម្ភស្ស ភេទស្រី អាយុ១៩ឆ្នាំ មានមុខរបរនិស្សិត បាត់ម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ1F-6560។

តាមការអះអាងពីជនរងគ្រោះទាំង២ បានឲ្យដឹងថា នៅវេលាម៉ោង៩ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៨ រូបគេទាំង២នាក់ បានត្រឡប់ពីហូបបាញ់ឆែវ ជាមួយមិត្តភក្កិ នៅខណ្ឌជ្រោយចង្វារ ខណ:ពេលមកដល់បន្ទប់ជួលវិញ បានយកសោច្រវ៉ាក់ម្នាក់មួយ មកចាក់សោកង់មុខម៉ូតូរាងៗខ្លួន ដូចសព្វដង រួចហើយរូបគេទាំង២នាក់ បានឡើងទៅដេកនៅបន្ទប់ជួលជាន់ទី១ លុះព្រឹកឡើងនៅវេលាម៉ង៦និង៣០នាទីព្រឹកថ្ងៃទី៥ ខែកុម្ភ: រូបគេទាំ២នាក់បងប្អូន បានរៀបចំខ្លួនយកម៉ូតូជិះទៅសាលារៀន ស្រាប់តែបាត់ម៉ូតូទាំង២គ្រឿង ពីបន្ទប់កន្លែងទុកថែមទាំងបាត់សោច្រវ៉ាក់ ដែលចាក់កងមុខម៉ូតូទាំង២គ្រឿងទៀត ក៏បង្កឲ្យមានការណ៍ផ្អើល បន្ទាប់មកនៅវេលាម៉ោង៨ព្រឹកថ្ងៃដដែល បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែទី១ ដើម្បីឲ្យជួអន្តរាគមន៍៕

Loading...