ព័ត៌មានជាតិ

ខ្លាំងមែន! ស្រវឹងទាញដំបង វាយប្រពន្ធ មានអីចូលប៉ុស្តិ៍!

តាកែវ: ​សមត្ថកិច្ចបានឃាត់ខ្លួន​បុរសម្នាក់ ​ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា បន្ទាប់ពីរូបគេស្រវឹងស្រារួច​យកដំបងវាយទៅលើប្រពន្ធខ្លួនបង្កជារបួសស្នាម។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភិមិជើងគួន ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ ឈិត ភឿន ភេទស្រី ត្រូវជាប្រពន្ធឈ្មោះ ប្រាក់ ចេក ភេទប្រុស អាយុ៤៧ឆ្នាំ ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុ។ បច្ចុប្បន្ន ជនសង្ស័យត្រូវនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុក​ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕

មតិយោបល់