Post News Media ព័ត៌មានជាតិ លេងយ៉ាងហ្នឹង ...

លេងយ៉ាងហ្នឹង ស្លាប់មុនអាយុមិនខាន! រថយ​ន្ត​​ក្រុង​របស់​ក្រុមហ៊ុន​ ភ្នំពេញ​សូរិយា កំពុងដឹកភ្ញៀវត្រូវបុរសម្នាក់ ហក់ទាញដៃចង្កូតរេពេញផ្លូវ

កំពង់ចាម: មនុស្សជាច្រើននាក់ បានភ័យលោះព្រលឹង បន្ទាប់ពីបាននិងកំពុងធ្វើដំណើរនៅលើរថយន្តក្រុង​របស់​ក្រុមហ៊ុន​ ភ្នំពេញ​ សូរិយា ពាក់​ស្លាក​លេខ​ ភ្នំពេញ ​3B-​1863 ​ពី​ភ្នំពេញ​ទៅ​ខេត្ត​សៀ​មរា​ប​ ស្រាប់តែមានបុរសម្នាក់ សង្ស័យបែកថ្នាំ បានហក់មកទាញដណ្តើមចង្កូតរថយន្តពីអ្នកបើកបរ បណ្តាលឲ្យរេចង្កូតពេញផ្លូវ ជ្រុលទភបុកនឹងសួនផ្លូវ។

ករណីនេះកើតឡើងនៅម៉ោងប្រមាណជា ៩និង៣០នាទីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ លើផ្លូវ​ជាតិ​លេ​ខ​​៦អា ភូមិរវាង​ ឃុំ​ខ្នុរ​ដំបង​ ស្រុក​ជើង​ព្រៃ​ ខេត្ត​កំពង់ចាម។

បុរសដែលសង្ស័យថាបែកថ្នាំ ទាញចង្កូតរថយន្តក្រុង បង្កការភ័យស្លន់ស្លោរនេះ មានឈ្មោះ ជាម​ ជៀន​ ភេទ ប្រុ​ស​ អាយុ​៣០ឆ្នាំ​ ស្នាក់នៅឃុំ​តាសម​ ស្រុក​អង្គរ​ជុំ​ ខេត្ត​សៀមរាប។

ក្រោយកើតហេតុ បុរសខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕

Loading...