ព័ត៌មានជាតិ

អីយ៉ាស់! លាក់ថ្នាំញៀនជាង២០កញ្ចប់ ក្នុងប្រអប់ថ្នាំ OK នៅតែសមត្ថកិច្ចរកឃើញ!

កណ្តាល: មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបាននគរបាលស្រុកស្អាងដឹកនាំដោយលោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាង សហការជាមួយកម្លាំងព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ធ្វើការបង្ក្រាបឃាត់ខ្លួនបានម្នាក់ រួមនឹងថ្នាំញៀន២១កញ្ចប់។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃច័ន្ទ ០៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង ៩ព្រឹក នៅចំណុចផ្ទះរបស់ឈ្មោះ ធឿន ធី ស្ថិតក្នុងភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

លោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាងបានប្រាប់ឲ្យដឹងថាជនសង្ស័យទី១ឈ្មោះ ធឿន ធី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកសអាង ខេត្តកណ្តាល ទី២ឈ្មោះ អុល ម៉េងលាង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិលេខ ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ វត្ថុតាងចាប់យក ម្សៅក្រាម ពណ៌ស សង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន២១កញ្ចប់ ក្នុងនោះធំ២កញ្ចប់ , មធ្យម ១កញ្ចប់ និង តូច១៨កញ្ចប់ក្រដាសប្រាក់រៀល ចំនួន៥០ម៉ឺនរៀល ឧបករណ៍សម្រាប់វេចខ្ចប់ប្រើប្រាស់មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់