ព័ត៌មានជាតិ

បង្ក្រាបក្មេងទំនើងប្រចាំភូមិ៤នាក់ ដកហូតបានដាវ២ដើម!

តាកែវ: ជនសង្ស័យជាក្មេងទំនើងចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាល ស្រុកគិរីវង់ ធ្វើការឃាត់ខ្លួន ​កាលពីវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុច ភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។

ជនសង្ស័យទាំងនេះ ទី១ឈ្មោះ ង៉ែត ធូ (ហៅ ពៀច) ភេទប្រុស អាយុ២៦ឆ្នាំ ( មុខសញ្ញាជួញដូរគ្រឿងញៀន និង បង្ករការអុកឡុកក្នុងកម្មវិធីផ្សេងៗ ) , ទី២ឈ្មោះ សឿង សុបាន ( ហៅ កុង )ភេទប្រុស អាយុ២១ឆ្នាំ ( មុខសញ្ញាជួញដូរគ្រឿងញៀន និង បង្ករការអុកឡុកក្នុងកម្មវិធីផ្សេងៗ ) , ទី៣.ឈ្មោះ មេន បូផា ( ហៅ កណ្តុរ )ភេទប្រុស អាយុ២០ឆ្នាំ ( មុខសញ្ញាជួញដូរគ្រឿងញៀន និង បង្ករការអុកឡុកក្នុងកម្មវិធីផ្សេងៗ ) និងទី៤ឈ្មោះ ឯម ភារម្យ ( ហៅតុង ) ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់។

ក្រុមក្មេងទាំងនេះ បានជិះម៉ូតូ២គ្រឿង ទៅកាស៊ីណូ(ថ្នល់ដាច់) ក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ដោយនៅក្នុងម៉ូតូពួកគេមានលាក់ដាវ និង កាំបិតក្នុងបំណងបង្ករការអុកឡុក រី ក៏អាចឈានដល់បង្កបទល្មើស តែត្រូវបាន ក្រុមសន្តិសុខកាស៊ីណូតាកែវ បានឃើញក៏រាយការណ៍ជូនសមត្ថកិច្ច ធ្វើការឃាត់ខ្លួនមកកាន់អធិការដ្ឋានគរបាលស្រុកគិរីវង់ ធ្វើការសាកសួរ ប៉ុន្តែក្នុងពេលសាកសួរនោះឈ្មោះ ង៉ែត ធូ (ហៅ ពៀច) និងឈ្មោះ សឿង សុបាន ( ហៅ កុង ) ឈ្មោះ មេន បូផា (ហៅកណ្តុរ) មុខសញ្ញានេះ ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងមូលដ្ឋានឃុំភ្នំដិន ហើយមុខសញ្ញានេះតែងតែឆ្លើយបដិសេធ រាល់ទង្វើដែលពួកគេប្រព្រឹត្តទាំងអស់ ចំពោះឈ្មោះ ឯម ភារម្យ (ហៅតុង) គឺជាក្មេងល្អពុំធ្លាប់ពាក់ពន្ធ័និងបញ្ហាអ្វីឡើយរឺឯបញ្ហាគ្រឿងញៀន ក៏មិនធ្លាប់ប្រព្រឹត្តដែរ ឈ្មោះនេះបច្ចុប្បន្នកំពុងនៅសិក្សា ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាន តាមនិតិវិធីបន្តទៀត ៕

មតិយោបល់