ព័ត៌មានជាតិ

ឌ្រីមវ៉ាជែង មិនប្រយ័ត្ន ជ្រុល​ទៅបុកម៉ូតូស្កុបពី ស្លាប់និងរបួស៣នាក់!

ពោធិ៍សាត់: មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងម៉ូតូឌ្រីម​បើកវ៉ាជែងខ្វះការប្រុងប្រយ័ត្ន បានរ៉េចង្កូតទៅបុក​ម៉ូតូស្កុបពី ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យភាគីម៉ូតូស្កុបពីស្លាប់ម្នាក់ របួសស្រាលម្នាក់ និងម្ចាស់ម៉ូតូឌ្រីមរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើង​ កាលពី​ថ្ងៃទី​៤ ខែកុម្ភ: ឆ្នាំ២០១៨ ម៉ោង៩និង៥នាទីយប់ នៅម្តុំរោងដំរី ស្ថិតក្នងភូមិត្រាំសេះ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ ចូត សារឿន ភេទប្រុស អាយុ២៩ឆ្នាំ ជិះម៉ូតូស្កុបពី​​ពណ៌​ស ស្លាកលេខ​ភ្នំពេញ 1FC-5977 ជិះឌុប​ឈ្មោះ យិន ចាន់នី ភេទប្រុស អាយុ​៣០ឆ្នាំ(ស្លាប់) ទាំង២នាក់រស់នៅភូមិព្រះអំពិល ឃុំបឹងបត់កណ្តោល ស្រុកាបាកាន ខេត្តពោធិ៍សាត់។ ​ចំណែកជនបង្កឈ្មោះ គល់ លន់ ភេទប្រុស អាយុ​២៧ឆ្នាំ រស់នៅភូមិឬស្សីតាម៉ាន់ ឃុំបឹងបត់កណ្តោល ស្រុកបាកាន់ ខេត្តពោធិ៍សាត់ ជិះម៉ូតូសង់សេ១២៥ សេរី២០១៦ ស្លាក​លេខ​ពោធិ៍សាត់ 1F-9233។

ក្រោយកើតហេតុ សមត្ថកិច្ចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនរងគ្រោះបញ្ជូនទៅមន្ទីពេទ្យខេត្ត រីឯម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍៕

មតិយោបល់