ព័ត៌មានជាតិ

ចិនចិត្តសឿង! ឈ្លោះគ្នាប្តីប្រពន្ធខឹងគ្នាចូលឃាត់ វាយបំផ្លាញផ្ទះគេក្នុងបុរី BSអូរ១ ខ្ទេច!

ព្រះសីហនុ: ជនសង្ស័យជាជនជាតិចិន ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពវាយបំផ្លាញ ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្នុងបុរីBS អូរ១។

ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង៤ទៀបភ្លឺ ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចបុរីBS អូរ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ កើតឡើង ខណ:ដែលប្តីប្រពន្ធជនជាតិចិនខាងលើបានឈ្លោះគ្នា ដោយមានសំឡេងរំខាន សម្រាកមិនបាន ម្ចាស់ផ្ទះរងគ្រោះ ក៏ឃាត់ប្រាប់កុំឲ្យឈ្លោះគ្នាឡូឡា ទើបធ្វើឲ្យបុរសជនជាតិចិននោះ កើតការក្តៅក្រហាយ វាយកញ្ចក់ទ្វារផ្ទះជនរងគ្រោះតែម្តង។

បច្ចុប្បន្ន ចំពោះជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់