ព័ត៌មានជាតិ

ស៊េរីទំនើប៥៧០ ស្លាកលេខ ភ្នំពេញ 2T-2777 ពន្លះហាយឡែនឌ័រ ដែលបើកមិនគោរពស្តុប ខ្ទេចយ៉ាងដំណំ!

ភ្នំពេញ: បុរសម្នាក់បើករថយន្តហាយឡែនឌ័រ ដោយភ្លើងស្តុបក្រហមហើយមិនឈប់នៅតែបន្តដំណើរ ក៏ត្រូវរថយន្តឡិចស៊ីស ៥៧០ មួយគ្រឿង បុកពេញទំហឹងបណ្តាលឲ្យរងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី៥ ខែ កុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-8245 បើកបរដោយបុរសម្នាក់ ស្រាប់តែមានរថយន្តឡិចស៊ីស៥៧០ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-2777 បើកបរដោយបុរសម្នាក់ ដល់ត្រង់ចំណុចកើតហេតុផ្លូវបែកជាបួន មានភ្លើងស្តុប រថយន្តហាយឡែនឌ័រភ្លើងក្រហមហើយមិនគោរពស្តុប ក៏ត្រូវរថយន្តឡិចស៊ីស៥៧០ បុកចំកង់ក្រោយខាងឆ្វេងរថយន្ត។ រីឯរថយន្តឡិចស៊ីស៥៧០វិញរងការខូចខាតផ្នែកខាងមុខរថយន្តតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ក៏បានចុះមកដល់កន្លែងកើតហេតុ ធ្វើការដោះស្រាយគ្នាដោយភាគីរថយន្តហាយឡែនឌ័រ ក៏ព្រមយករថយន្តឡិចស៊ីស៥៧០ទៅជួសជុលដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុផងដែរ៕

មតិយោបល់