ព័ត៌មានជាតិ

ខ្ទេចគ្មានសល់! ជនជាតិចិន បើករថយន្តទៅបុកដើមឈើពេញទំហឹង ស្លាប់និងរបួសជាច្រើននាក់!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តមួយគ្រឿង ធ្វើដំណើរដោយជនជាតិចិន បានបើកទៅបុកនឹងដើមឈើ ពេញទំហឹង រហូតបណ្តាលឲ្យមនុស្សម្នាក់ស្លាប់យ៉ាងរន្ធត់ និង២នាក់ទៀតរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង២០នាទីយប់ ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៨ ចន្លោះគីឡូម៉ែត្រ១០៧-១០៨​ ភូមិស្ទឹងច្រាល​ ឃុំអូរបាក់រទះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​.

មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក​ណាវ៉ារ៉ា​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 2U-1262 បើកបរដោយជនជាតិចិន ធ្វើដំណើរ​ពី​ កើត​ទៅ​លិច ដោយមានមនុស្ស៣នាក់ក្នុងរថយន្ត។ ​លុះដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុកដើមឈើ ពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល២នាក់តែម្តង។

បច្ចុប្បន្នរថយន្តខាងលើ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក និងប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យបន្តទៀត៕

មតិយោបល់