ព័ត៌មានជាតិ

ម៉ូតូវ៉េវ បុកជាមួយរថយន្តស៊ាំយ៉ុង ស្លាប់បុរសម្នាក់ មួយប៉ប្រិចភ្នែក!

ពោធិ៍សាត់: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងម៉ូតូវ៉េវ បានបុកជាមួយរថយន្តស៊ាំយ៉ុង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗមួយប៉ប្រិចភ្នែក។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង១០នាទីយប់ ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុច០៧ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ភាគីខាងម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដិតឈ្មោះ សូ សម្បត្តិ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅក្បែរកន្លែងកើតហេតុ ធ្វើដំណើរពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនឹងរថយន្តម៉ាក ស៊ាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB-6602 បើកពីកើតទៅលិច បុកម៉ូតូនៅចម្ងាយ ៣,៨០ម៉ែត្រ ពីត្បូងផ្លូវ តែម្តង បណ្តាលភាគីអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកអ្នកបើកបររថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់