ព័ត៌មានជាតិ

ប្រយ័ត្នផងបងៗស្ត្រីមេផ្ទះ! សមត្ថកិច្ចរកឃើញត្រយូងចេកហាន់ស្រាប់ និងផ្កាគូឆាយ មានជាតិគីមីនិងថ្នាំកសិកម្ម!

ស្វាយរៀង: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃច័ន្ទ៥រោច ខែមាឃ ឆ្នាំរកា នព្វសក័ ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូល ខេត្តស្វាយរៀង បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញដូចជា សណ្តែកបណ្តុះ ការ៉ុត សណ្តែកកួ ស្ពៃជើងទា ផ្កាគូឆាយ សណ្តែកបារាំង ខ្ញីហាន់ ម្ទេស សាឡាត់ ត្រយូងចេកហាន់ ស្លឹកខ្ទឹម គល់ស្លឹកគ្រៃហាន់ គល់ស្លឹកគ្រៃបុកជីរណា , មឹកស្រស់ បង្គាស្រស់ , ជ្រក់ស្ពៃ ជ្រក់ដើមត្រាវ , ក្រូចខ្វិច ទំពាំងបាយជូ មៀន ,ត្រីប្រលាក់ ងៀតគោ សាច់ក្រក ប្រហុក ផ្អក , ប៉ាត់តេសាច់មាន់ ប្រហិតត្រី ហតដកសាច់មាន់ សាយ៉សាច់មាន់ សរុបទាំងអស់ចំនួន ៣៨ មុខ ។

ក្រោយពីធ្វើការពិសោធន៍រួចហើយនោះ សមត្ថកិច្ចបានរកឃើញ បន្លែ ២មុខមានផ្ទុកសារធាតុហាមឃាត់ ក្នុងនោះមាន ត្រយូងចេកហាន់ស្រាប់ មានផ្ទុកសារធាតុគីមី (ម្សៅស ) និងផ្កាគូឆាយ មានសំណល់ថ្នាំកសិកម្ម។

ក្រោយពីរកឃើញ សមត្ថកិច្ចបានដកហូតនូវបន្លែទាំង២មុខនេះ និង ឲ្យពួកគាត់ធ្វើកិច្ចសន្យាបញ្ឈប់នូវការលក់ទំនិញទាំងនេះតទៅទៀត៕

មតិយោបល់