Post News Media ព័ត៌មានជាតិ សាហាវណាស់! បុ...

សាហាវណាស់! បុរសម្នាក់ត្រូវឃាតក កាប់និងវាយសម្លាប់ដោយមិនដឹងមូលហេតុ

កំពត: មានករណីឃាតកម្មគិតទុកជាមុនមួយបានកើតឡើង បង្កឡើងដោយជនដៃដល់មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់និងវាយទៅលើបុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់ រហូតស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រួចរត់គេចខ្លួនបាត់ស្រមោល។

ករណីនេះកើតឡើងនៅម៉ោង៧និង៤០នាទីយប់ ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចតំបន់ដុបស្រឡៅ ស្ថិតក្នុងភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹក
ឈូ ខេត្ដកំពត។

ជនសង្ស័យមិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ ប្រដាប់ដោយកាំបិត បានកាប់និងវាយទៅលើជនរងគ្រោះឈ្មោះ អិត ធា ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បណ្ដាលឲ្យរងរបួសធ្ងន់ចំនួន៤កន្លែង (ពីលើក្បាល ខាងស្ដាំ៣កន្លែង,ភ្នែកខាងស្ដាំ១កន្លែង) បណ្តាលឲ្យសន្លប់ស្ដូកស្ដឹងនៅលើដីឈៀងខាងត្បូងខាងលិចផ្ទះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែដោយសារជនរងគ្រោះរបួសធ្ងន់ពេក ក៏ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យនៅភ្នំពេញ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានដឹកមកដល់ផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។​ចំណែកជនសង្ស័យជាជនដៃដល់ សមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវបន្តទៀត៕

Loading...