Post News Media ព័ត៌មានជាតិ គួរប្រុងប្រយ័...

គួរប្រុងប្រយ័ត្ន! បុរសម្នាក់សប់កង់ឡានផ្ទុះ​ស្លាប់មួយរំពេច

កំពង់ស្ពឺ: បុរសម្នាក់មានមុខរបរជាអ្នកប៉ះកង់រថយន្ត តែជាអកុសលបានភ្លាត់ស្នៀត ដោយសប់​កង់រថយន្តមួយគ្រឿង រហូតតែទាល់ផ្ទុះខ្ទាតចំមុខខ្លួនឯង បណ្តាលឲ្យ​ស្លា​ខប់ណ:បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។

ហេតុការណ៍នេះបានកើតឡើង កាលពីព្រឹកថ្ងៃ៦រោជ ខែមាឃឆ្នាំរការនព្វសក្ខ័ ព ស ២៥៦១ត្រូវថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង​៨និង២១នាទីព្រឹក មានករណីផ្ទុះកង់រថយន្តនៅចំណុចមុខផ្ទះសាយ កាន ប្រពន្ធ ឈ្មោះ ភឿន ភា ស្ថិតក្នុងភូមិអូផ្តៅ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះ ធី​ ធារា ភេទប្រុស អាយុ២២ឆ្នាំ(របួសធ្ងន់)​ ស្នាក់នៅភូមិឃុំកើតហេតុ។ ក្រោយកើតហេតុ គ្រូពេទ្យបានប្រគល់សពជួនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕




Loading...