Post News Media ព័ត៌មានជាតិ ទុស្សេខ្សែភ្ល...

ទុស្សេខ្សែភ្លើង ឆេះតូបជាងក្រឡឹង១តូប នៅសៀមរាប!

សៀមរាប: លោក​វរសេនីយឯក ជី បេងជន អធិការនគរបាលស្រុកក្រឡាញ់ បានប្រាប់Post Newsថា មានករណី​អគ្គិភ័យឆាបឆេះ តូបជាងក្រឡឹង ប្រភេទឈើប្រក់ស័ង្កសី តែមិនបណ្តាលឲ្យខូចខាតទាំងស្រុងនោះទេ ​ត្រូវបានអន្តរាគមន៍ ដោយរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង។

ហេតុការណ៍នេះបានកើតឡើង កាលពី​យប់ថ្ងៃទី​៥ ខែ​កុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង១១យប់​ ​​ស្ថិតនៅខាងជើងផ្លូវជាតិលេខ៦ ក្នុងភូមិ ភ្នំលៀបខាងកើត ឃុំ​ភ្នំលៀប ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ។

​​​ម្ចាស់តូបឈ្មោះ រឿន សំបាន ភេទប្រុស អាយុ​​២៥ឆ្នាំ និងប្រពន្ធឈ្មោះ សួយ សារី អាយុ​២៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ​ថ្មី ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ។

​​ចំពោះការខូចខាតប្រហែលជា​៧០ភាគរយ ហើយមិនទាន់ដឹងថាសរុបទឹកប្រាក់ អស់ប៉ុន្មាននៅឡើយទេ តែមិនបណ្តាលឲ្យបាត់បង់អាយុជីវិតនរណាម្នាក់ទេ។ មូលហេតុ ទុសេ្សខ្សែរភ្លើង​ម្ចាស់មិននៅចាក់សោរ​​៕


Loading...