ព័ត៌មានជាតិ

ស្រី្តម្នាក់ខំដាក់ចិត្តកាយ ជាមួយបុរសពោះម៉ាយកូនមួយ មានអីចុងក្រោយទឹកភ្នែក!

​ភ្នំពេញ: ស្រីម្នាក់មានរូបសម្បិត្តស្រស់សោភាបានចាប់ដៃគ្នាជាមួយបុរសពោះម៉ាយកូន១ នៅជាមួយគ្នាអស់រយ:ពេលជិត១ឆ្នាំ តែចុងក្រោយត្រូវភាគីខាងស្រីទ្រាំលែងបាននៅអំពើមួយចំនួនដែលខាងប្រុសធ្វើមកដាក់ខ្លួន ទើបខាងស្រីសម្រេចចិត្តរកអាជ្ញាធរឲ្យជួយដោះស្រាយ។
តាមប្រភពពីស្រី្តដែលជាភរិយាដោយមិនស្គាល់អត្តសញ្ញាណ មុខរបរកម្មការនីរោងចក្រ រៀបរាប់ទាំងអួលដើមក ថាពួកគេទាំង២នាក់បានស្រឡាញ់គ្នាដោយចិត្តនឹងចិត្តគឺមិនបានរៀបការតាមប្រពៃណីដូចគេដទៃឡើយ ដោយស្គាល់គ្នាភ្លាមបុរសដែលជាប្តីហេងស៊យនោះដែលមានឈ្មោះ សៅ ជាត អាយុ២៨ឆ្នាំ មុខរបរជាងដែក បានមកទាក់ទង និងសុំស្រឡាញ់នាងដោយចិត្តស្មោះអស់ពីបេះដូងជាច្រើនដងទើបនាងសម្រេចចិត្តជ្រើសយកបុរសនោះមកធ្វើជាគូអនាគតដោយមិនបានរៀបចំនិងសែនព្រេនបានត្រឹមត្រូវដូចគេនោះទេ គឺយកគ្នាដោយចិត្តនិងចិត្តរួចក៏រស់នៅជាមួយគ្នាដូចប្តីនិងប្រពន្ធតែម្តង ដោយជួលបន្ទប់មួយរស់នៅជាមួយគ្នាស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពដដែលបានបន្តទៀតថាតាំងពីចាប់ដៃគ្នារកស៊ីមកមុនដំបូងគឺមិនដែលមានភាពរកាំរកូសនៅក្នុងគ្រួសារឡើយគឺព្រឹកឡើងនាំគ្នារៀបចំទៅធ្វើការៀងៗខ្លួនរួចចេញពីធ្វើរកាមកផ្ទះជួបជំគ្នាជាធម្មតា។
រហូតមកដល់រយ:ពេលប៉ុន្មានខែចុងក្រោយនេះ តែប្តីចេះតែរករឿងខ្លួនមិនឈប់មិនឈរ មានពេលខ្លះបង្កហិង្សាដាក់ខ្លួនដែលជាប្រពន្ធរហូតដល់ជាំមុខជាំមាត់ទៀតផងហើយពេលខ្លះចាក់សោខ្លួនដែលជាប្រពន្ធឲ្យនៅក្នុងបន្ទប់តែឯងជាញឹកញាប់ទៀត ហើយថែមទាំងមិនដែលមានលុយកាក់ឲ្យប្រពន្ធទុកដាក់នោះឡើយ ទើបខ្លួនដែលជាប្រពន្ធទ្រាំលែងបាននៅអំពើដែលសង្គមមិនទទួលស្គាល់របស់ប្តីជាញឹកញាប់ពេករហូតដល់ទាំ្រលែងបាកក៏សម្រេចមកមកពឹងពាក់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ២ ដើម្បីឲ្យជួយអន្តរាគម៍តែម្តង។

នៅម៉ោង១១ព្រឹក ថ្ងៃទី ០៦ ខែកុម្ភ: ឆ្នាំ២០១៨ ក្រោយពីទទួលបានដំណឹងភ្លាមសម្ថិតកច្ចប៉ុស្តិ៍ក៏បានទាក់ទងទៅខាងបុរសដែលត្រូវជាប្តីយកមកធ្វើការអប់រំនិងធ្វើកាណែនាំរួចខាងភរិយាស្នើសមត្ថកិច្ចឲ្យជួយធ្វើកិច្ចសន្យាដើម្បីកុំឲ្យថ្ងៃក្រោយលោកប្តីហេងស៊យរូបនេះធ្វើអំពើហិង្សាដោយចេតនា រឺអំពើផ្សេងៗទៀតមកលើរូបនាង។

ក្រោយពីធ្វើការណែនាំរួចភាគីទាំសងខាងក៏ធ្វើដំណើរទៅបន្ទប់ជួលវិញជាធម្មតា៕

មតិយោបល់