Post News Media ព័ត៌មានជាតិ ​ក្មេងរពឹសដៃល...

​ក្មេងរពឹសដៃលេងដែកកេះ ក្បែរ​ផ្ទះ​លោកយាយម្នាក់ ឆេះខ្ទេចទាំងព្រឹក

កំពង់ឆ្នាំង: កាលពីវេលាម៉ោង១០ព្រឹក​ ថ្ងៃទី​៦ ​ខែ​កុម្ភះ ឆ្នា២០១៨ មាន​ករណីអគ្គិភ័យបានឆាបឆេះផ្ទះ ​លោកយាយម្នាក់ បណ្តាលឲ្យខូចខាតទាំងស្រុង។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ជា សាត ភេទស្រី អាយុ​៩០​ឆ្នាំ ស្នាក់នៅភូមិ ទ្រាជើង ឃុំស្រែថ្មី​ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ផ្ទះដែលខូចខាតមានទំហំ​៤​គុណ​៦ម៉ែត្រ ​ដំបូលហ្វីប្រូ ​ជញ្ជាំងស្លឹករនាបឬស្សី​​ ប្រាក់រៀលចំនួន២៥ម៉ឺន​ របស់របរក្នុងផ្ទះអស់ទាំងស្រុង​ មូលហេតុ ក្មេងលេងដែកកេះក្បែរផ្ទះ៕


Loading...