Post News Media ព័ត៌មានជាតិ Update៖ ឆេះផ្...

Update៖ ឆេះផ្ទះមួយខ្នង ផ្អើលទាំងកណ្តាលថ្ងៃត្រង់!

ភ្នំពេញ: អគ្គិភ័យមួយបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០ នាទីរសៀលថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុង ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ផ្ទះដែលទទួលរងអគ្គិភ័យឆាបឆេះមានទំហំ (ទទឹង៦ម៉ែត្រគុណនឹងបណ្ដោយ៩ម៉ែត្រ) សង់អំពីឈើលើ និងថ្មក្រោម ។ ចំណែកសម្ភារ:នៅក្នុងផ្ទះមួយចំនួនត្រូវឆេះទាំងស្រុង ។

យោងតាមការបំភ្លឺរបស់ជនរងគ្រោះជាម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ទាំងអស់គ្នាគឺពុំមាននរណាម្នាក់នៅផ្ទះទេ ដោយជាប់រវល់ទៅរកស៊ីនៅខាងក្រៅ លុះមកដល់វេលាកើតហេតុស្រាប់តែទទួលព័ត៌មានពីប្រជាពលរដ្ឋជិតខាងថា ផ្ទះរបស់ពួកគាត់ត្រូវបានអគ្គិភ័យឆាបឆេះ ភ្លាមនោះពួកគាត់ក៏ត្រឡប់មករួមទាំងសមត្ថកិច្ចជួយអន្ដរាគមន៍ពន្លត់ តែដោយភ្លើងឆេះខ្លាំងនិងផ្លូវចូលផ្ទះតូចពេកទើបជួយមិនទាន់ក៏ត្រូវបាត់បង់ផ្ទះមួយខ្នងនិងទ្រព្យសម្បត្ដិមួយចំនួនផងដែរ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ករណីអគ្គីភ័យខាងលើនេះ គឺត្រូវបានសង្ស័យថា បណ្ដាលមកពីទុស្សេខ្សែភ្លើងអគ្គិសនីនៅក្នុងផ្ទះ ខណ:ដែលម្ចាស់ផ្ទះចេញទៅធ្វើការខាងក្រៅពុំបានមើលគ្រប់ជ្រុងជ្រោយ ឬបិទបារ៉ែតភ្លើងនោះទេ ទើបបានជាមានភ្លើងឆេះផ្ទះយ៉ាងដូច្នេះ ។

យ៉ាងណាមិញនោះអគ្គិភ័យដែលឆាបឆេះផ្ទះមួយខ្នងទាំងស្រុងត្រូវបានបាញ់ពន្លត់ទៅវិញនៅវេលាម៉ោង២និង៣០នាទី ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញចំនួន៦រថយន្ដ តែបាញ់បានតែ២រថយន្ដត្រូវរលត់ទៅទាំងស្រុង ៕

Loading...