ព័ត៌មានជាតិ

ឥទ្ធិពលសុរា! ផឹកស្រាថ្នាំកន្លះលីត្រ សម្រេចចាក់សាំងដុតខ្លួនឯង

កណ្តាល: ស្ត្រីវ័យចំណាស់ម្នាក់ សម្រេចចិត្តធ្វើអត្តឃាតចាក់សាំងដុតសម្លាប់ខ្លួនឯង ដោយសារឥទ្ធិពលសុរាស្រាថ្នាំ កន្លះលីត្រ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងថ្ងៃ។

ហេតុការណ៍បង្ករឲ្យមានការភ្ញាក់ផ្ញើលនេះនៅថ្ងៃអង្គា ខែមាឃ ឆ្នាំរកា នព្វ សក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង១នឹង១០នាទី នៅចំណុចភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នគរបាលរដ្ឋបាលប៉ុស្តិ៍ឈើទាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហែម សាវី ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិ ឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នគរបាលបានប្រាប់ឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើស្រ្តីរងគ្រោះបានផឹកស្រាថ្នាំអស់ចំនួនកន្លះលីត្រតែម្នាក់ឯង(ផឹករាល់ថ្ងៃជាប្រចាំ)រួចក៏អង្គុយនិយាយឡូឡាតែម្នាក់ឯង បន្ទាប់មកក៏យកដបសាំងដែលខ្លួនលក់នោះមកចាក់ស្រោចលើខ្លួនហើយក៏យកដែកកេះមកកេសដុតខ្លួនតែម្តង។ ឃើញដូច្នេះអ្នកជិតខាងបានជួយយកទឹកមកចាក់ពន្លត់ ដោយមានសភាពធ្ងន់ធ្ងរពេក បងប្អូនជនរងគ្រោះបានហៅរថយន្តសង្រ្គោះមណ្ឌលសុខភាពឃុំឈើទាលដឹកបញ្ជូនទៅមន្ទីរពេទ្យជ័យជម្នះ ខេត្តកណ្តាល៕

មតិយោបល់