ព័ត៌មានជាតិ

ឌ្រីមបត់ឆ្លងផ្លូវ​ ត្រូវរថយន្តហ៊ីយ៉ាន់ដាយ ពន្លះចំពេញទំហឹង ស្លាប់និងរបួស២នាក់!

កំពង់ឆ្នាំង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហ៊ីឡែនដ័រ បើកបុកម៉ូតូហុងដាឌ្រីមកំពុងបត់ឆ្លងផ្លូវពេញទំហឹង ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ និងអ្នករួមដំណើររបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើង​ កាលពី​ថ្ងៃអាទិត្យ៤រោជ ខែមេឃ ឆ្នាំរកា នព្វស័ក្ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង​៥និង៣០នាទីល្ងាច ស្ថិតលើផ្លូវជាតិលេខ៤ ចន្លោះគីឡូ​​ម៉ែត្រលេខ​៣៤-៣៥ ​ភូមិត្រពាំងសាំងជៀក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

​ជនបង្កពុំស្គាល់អត្តសញ្ញាណនោះទេ ​បើក​រថយន្ត​ម៉ាក​ហាយឡេនឌើ ពណ៌ស ពាក់ស្លាកលេខ​ភ្នំពេញ ២AJ-8154 (រត់គេចខ្លួនបាត់)។ចំណែកជនរងគ្រោះមាន​ឈ្មោះ មិត ប៊ីន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ជិះម៉ូតូ​ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខ​ភ្នំពេញ 1BZ-4887 មានឌុបគ្នាពីក្រោយម្នាក់ឈ្មោះ ស៊ិន ជីវ៉ា ភេទស្រី អាយុ២៥ឆ្នាំ(របួសធ្ងន់) មានទីលំនៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។​

​ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងទាំងពីរ មករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕


មតិយោបល់