Post News Media ព័ត៌មានជាតិ ស្អប់ណាស់! បុ...

ស្អប់ណាស់! បុកគេស្លាប់ហើយ រត់បាត់!..

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ​ បង្កឡើងដោយរថយន្តមិនចាំម៉ាក បានបុកបុរសម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ រួចរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៣០នាទី យប់ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំំណុច ផ្លូវក្រាលកៅស៊ូ ក្នុងភូមិចុង ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

ជនរងគ្រោះដែលស្លាប់នេះមានឈ្មោះ ហ៊ីន ចឺម ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ។ ចំណែករថយន្តបង្ក ក្រោយពីបុកជនរងគ្រោះស្លាប់ហើយនោះ បានរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នសាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Loading...