ព័ត៌មានជាតិ

ឆក់មិនគិត សូម្បីតែកាមេរ៉ារបស់បុគ្គលិកក្រុមហ៊ុនឡាវ៉ែន ចុងក្រោយខ្នោះ!

ភ្នំពេញ: នៅថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៩និង៣០នាទីព្រឹក នគរបាលប៉ុស្តិ៍បឹងកក់ទី២ បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ ជាក់ស្តែងពីបទលួចមានស្ថានទម្ងន់ទោស (ឆក់កាមេរ៉ាថតរូប) បានសម្រេច ប្រព្រឹត្តនៅចំណុចមុខមជ្ឈមណ្ឌលកែ សម្ផស្ស យូម៉េត ផ្លូវលេខ៥៦៦ក្រុមទី៥២ ភូមិ៥ សង្កាត់បឹងកក់២ ខណ្ឌ ទូលគោក រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ អោ សារុំ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ គ្មាន ស្នាក់នៅផ្ទះលេខ២៩ ផ្លូវលេខ២៦១ ក្រុមទី៣៤ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ខៀវ សុផល្លា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឡាវ៉ែន (ទស្សនាវត្តី) ស្នាក់នៅផ្ទះ៦៩ ផ្លូវ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្តុតាងដកហូតយករួមមាន កាមេរ៉ាថតរូបចំនួន១គ្រឿងម៉ាក Nikon ពណ៌ខ្មៅ (របស់ជនរងគ្រោះ)ម៉ូតូចំនួន១គ្រឿង ម៉ាក Suzuki Smash ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1I-7029 និង សោខ្សៀលេខ១០ចំនួន១ និងកំណាត់ដែកកែច្នៃសំប៉ែតមុខស្រួចចំនួន១(ជារបស់ជនសង្ស័យ)។
មុនពេលកើតហេតុ ជនរងគ្រោះកំពុងឈរថតរូបអាគារមជ្ឈមណ្ឌលកែ សម្ផស្សយូម៉េត ដើម្បីយកទៅផ្សាយពាណិជ្ជកម្មនៅពេលកំពុងថតនៅចិញ្ចើមផ្លូវ ស្រាប់តែមានជនសង្ស័យជិះម៉ូតូមកអែបជិតរួចធ្វើសកម្មភាពឆក់កាមេរ៉ាថតរូប ពីជនរងគ្រោះបានសម្រេចរួចជិះរត់គេចខ្លួន បានប្រហែល២០០ម៉ែត្របានបុកនិងម៉ូតូអ្នកដំណើរតាមផ្លូវដួលក៏ត្រូវ បានកម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍បឹងកក់ទី២ សហការជាមួយពលរដ្ឋឃាត់ ខ្លួន បានជាក់ស្តែងនាំយកមកធ្វើការសាកសួរបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានប្រព្រឹត្ត ឆក់កាមេរ៉ាថតរូប របស់ជនរងគ្រោះពិតប្រាកដមែន និង ធ្លាប់បានធ្វើសកម្មភាពប្លន់ ម៉ូតូនៅចំណុចក្បែរវិទ្យាល័យបាក់ទូក យកម៉ូតូ ស្កុបពី ពណ៌សបាញ់នារីរងគ្រោះបណ្តាលឲ្យនារីរងគ្រោះធ្លាយថ្ពាល់ និង ប្លន់ យកម៉ូតូមួយ គ្រឿង ម៉ាកHONDA C125 ពណ៌ខ្មៅវាយក្បាលជនរងគ្រោះបែកក្បាល រួចបាញ់ចំនួន ១គ្រាប់ បានសម្រេច។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់