ព័ត៌មានជាតិ

លួងលោមក្មេងស្រីរំលោភជាច្រើនលើក ចុងក្រោយជាប់ខ្នោះ..

ភ្នំពេញ: បុរសម្នាក់បានដឹកដៃក្មេងស្រីម្នាក់ឡើងផ្ទះសំណាក់និងរួមភេទបានសម្រេចជាបន្តបន្ទាប់ ហើយលើកចុងក្រោយត្រូវបានក្រុមគ្រួសារក្មេងស្រីនោះប្ដឹងថាបានលួងលោមកូនស្រីគាត់យកទៅរំលោភ ទើបត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ៣ ធ្វើការចាប់ខ្លួននាំយកទៅសាកសួរតែម្ដង។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទីព្រឹក ថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៨ នៅក្នុងផ្ទះសំណាក់យីហោ លីនណាអង្គរ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ លុះរហូតមកថ្ងៃទី៦នេះ ទើបបែកការណ៍។

បុរសជាប់ចោទខាងលើនោះឈ្មោះ អឿន រតនា អាយុ២៩ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ និងមានស្រុកកំណើតនៅភូមិក្រូច ឃុំអង្គរាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ចំណែកក្មេងស្រីរងគ្រោះអាយុ១៦ឆ្នាំស្នាក់នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣។

នគរបាលបានឲ្យដឹងថា បុរសនេះមានប្រពន្ធដែលទើបសម្រាលកូនបានកន្លះខែប៉ុណ្ណោះ ហើយត្រូវបានឪពុកម្ដាយរបស់ក្មេងស្រីខាងលើប្ដឹងចោទប្រកាន់ថា បានលួងលោមកូនស្រីរបស់គាត់ទៅរំលោភនៅក្នុងផ្ទះសំណាក់ខាងលើ។ មិនតែប៉ុណ្ណោះបានទាមទារសំណងព្រហ្មចារីយ៍ចំនួន៧ពាន់ដុល្លារថែមទៀតផង ដើម្បីបញ្ចប់រឿងត្រឹមនោះ។ប៉ុន្តែជនសង្ស័យគ្មានលទ្ធភាពឡើយដោយសុំសងត្រឹមតែ៣០០ដុល្លារតែប៉ុណ្ណោះទើបមិនត្រូវគ្នា។

ជនសង្ស័យបាននិយាយថា ខ្លួនមិនបានលួងលោមនាងទេ គឺខ្លួននិងនាងបានស្រឡាញ់គ្នា ហើយធ្លាប់បានចូលដេករួមរ័ក្សគ្នានៅផ្ទះសំណាក់ច្រើនដងមកហើយ។មិនតែប៉ុណ្ណោះគ្រាន់តែនៅក្នុងផ្ទះសំណាក់លីនណាអង្គរចំនួន៣លើរួចមកហើយ និងក្នុង១លើកៗបានសម្រេច២ដង ហើយមិនដែលបង្ខិតបង្ខំឡើយ ក្រៅពីផ្ទះសំណាក់ខាងលើក៏បានចូលដេកនៅក្នុងផ្ទះសំណាក់មួយផ្សេងៗទៀតផងដែរ ផ្ទុយទៅវិញបែរជានាងប្រាប់ឪពុកម្ដាយថាខ្លួនបង្ខំនិងលួងលោមបែបនេះទៅវិញ៕

មតិយោបល់