ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីទទួលផលចោរកម្ម ទៅតុលាការ!

ភ្នំពេញ: នៅថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជសង្ស័យម្នាក់ ទៅតុលាការ ករណីទទួលផលចោរកម្ម(ទិញម៉ូតូ ជារបស់ចោរ)។

ជនសង្ស័យមានឈ្មោះ ស៊ាន ពិសី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ ជាជាងជួសជុលរថយន្ត ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ធ្វើការការឃាត់ខ្លួន កាលពីថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាច នៅចំណុចផ្លូវបេតុង ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុនពេលឃាត់ខ្លួន ជនសង្ស័យ ខាងលើ អាវុធហត្ថខណ្ឌមានជ័យ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ ហ៊ុន វ៉ន ភេទប្រុស អាយុ ៣៣ឆ្នាំ និង ឈ្មោះ សេង ស្រីលន់ ភេទស្រី អាយុ ២២ឆ្នាំ បន្ទាប់ពីទទួលពាក្យបណ្តឹងភ្លាម កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវ និងឆេកឆេរ លើផ្ទះជនសង្ស័យ ខាងលើ និងបានដកហូតបាន ម៉ូតូ៣គ្រឿង ដែលរូបគេបានទទួលទិញពីក្រុមចោរ ក្នុងនោះ២គ្រឿង បានប្រគល់ជូនទៅម្ចាស់ដើមវិញ មាន១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1GF-6759 , ០១គ្រឿងទៀតម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង 1K-7211 ចំណែក១គ្រឿង ទៀត ម៉ាក ហុងដាគុប ពណ៌ទឹកប៊ិច ស្លាកលេខ ភ្នំពេញ 1A-7443 សមត្ថកិច្ចអាវុធហត្ថកំពុងទាក់ទងរកម្ចាស់ ដើម្បីប្រគល់ជូនវិញ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យ ខាងលើ យកមកសួរនាំ រូបគេបានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា រាល់ថ្ងៃរូបគេមានមុខរបរ ជាជាងជួសជុលរថយន្ត នៅយានដ្ឋានយីហោ សេង រស្មី ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ហើយរូបគេក៏ជាបក្សពួកក្រុមចោរ នឹងតែងតែទទួលទិញម៉ូតូពីពួក ចោរ ដែលយកមកលក់ឲ្យរូបខ្លួនផងដែរ។ រូបគេស្គាល់បុរស ២នាក់ ដែលជាចោរ និងតែងតែយកម៉ូតូមកលក់ឲ្យរូបខ្លួនមាន ឈ្មោះ ចាន នឹងឈ្មោះ ជ្រូក(បច្ចុប្បន្នសមត្ថកិច្ចចាប់ខ្លួន) តាមរយ:ឪពុករបស់ខ្លួន ឈ្មោះ មល់ កុសល ហើយឪពុករបស់ខ្លួន ក៏តែងតែទទួលទិញម៉ូតូពីក្រុមចោរទាំង២នាក់ នេះដែរ ហើយ ក្នុង១ខែ រូបគេបានទទួលទិញម៉ូតូពីក្រុម ចោរ ចំនួនប្រហែល៥គ្រឿង ភាគច្រើនជាម៉ូតូម៉ាក ហុងដា ដោយទទួលទិញក្នុងតម្លៃថោកៗ ក្នុង១គ្រឿង តម្លៃ ៦៧០ដុល្លារអាមេរិក(ប្រាំមួយរយចិតសិប ដុល្លារអាមេរិក) និងលក់វិញបានតម្លៃ ៨០០ដុល្លារអាមេរិក (ប្រាំបីរយដុល្លា អាមេរិក) ហើយរូបគេ និងក្រុមចោរ តែងតែទាក់ទងគ្នា តាមប្រព័ន្ធលេខទូរស័ព្ទ ហើយម៉ូតូដែលរូបគេទិញពីក្រុមចោរបាន គឺយកទៅលក់បន្តឲ្យបុរស ០ឮ២នាក់ ទៀត មិនស្គាល់ឈ្មោះ នៅខេត្តតាកែវ និងខេត្តកំពងស្ពឺ។

រូបគេបានបន្តឲ្យដឹងទៀតថា រហូតមកដល់ថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១១:០០នាទីព្រឹក ខ្លួនបានទទួលទិញម៉ូតូ ១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង 1K-7211 ពីឈ្មោះ ចាន នៅស្ពានអាកាសក្បាលថ្នល់ ក្នុងតំលៃ ៦៨០ដុល្លារ អាមេរិក លុះដល់វេលាម៉ោង១៩:៥០នាទី ថ្ងៃដដែល ខ្លួនបានទិញ ម៉ូតូ១គ្រឿង ទៀត ម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 1GF-6759 ពីឈ្មោះ ចាន ដដែល នៅម្តុំស្ពានដែលចម្ការដូង ក្នុងតម្លៃ ៧២០ដុល្លារអាមេរិក ហើយយកម៉ូតូមកទុកនៅផ្ទះរបស់ខ្លួន បន្ទាប់មកក៏មានសមត្ថកិច្ចអាវុធហត្ថមកឃាត់រូបខ្លួនតែម្តង៕

មតិយោបល់