ព័ត៌មានជាតិ

បង្ក្រាបទីតាំងម៉ាស្សាយីហោ «ម៉ាស្សាខ្មែរបុរាណ» បង្កប់សេវាផ្លូវភេទ ឃាត់មនុស្ស៩នាក់!

ភ្នំពេញ: កម្លាំងនគរបាលមន្ទីរប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន សហការជាមួយអង្គការ NGO និងនគរបាលប៉ុស្តិ៍ ដោយមានការសម្របសម្រួលដោយព្រះរាជអាជ្ញារង កុល ប៊ុន បានធ្វើការចុះបង្ក្រាបទីតាំងម៉ាស្សាកោសជប់មួយកន្លែង យីហោ ម៉ាស្សាខ្មែរបុរាណ ដែលមានទីតាំងនៅផ្ទះលេខ២៥៤ ផ្លូវលេខ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៦ ខែគុម្ភះ ឆ្នាំ២០១៨ ឃាត់ខ្លួនបានមនុស្ស៩នាក់ ក្នុងនោះមានបុរសជាភ្ញៀវចំនួន៣នាក់ផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខាងលើនេះ មានការដឹកនាំដោយលោកវរ:សេនីយ៍ឯក ឆាន វុធ នាយការិយាល័យ និងនាយកដ្ឋានការជូញដូរមនុស្សនិងអនិតិជន រួមទាំងលោក កាន់ វណ្ណារិទ្ធ អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមដោយអង្គការ NGO និងមានការសម្របសម្រួលដោយលោក កុល ប៊ុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយពីឃាត់ខ្លួនប្រុសស្រីទាំង៩នាក់ហើយនោះ ត្រូវបានកម្លាំងនគរបាលបានបញ្ជូនទៅមន្ទីរការប្រឆាំងការជួញដូរមនុស្សនិងអនិតិជនដើម្បីធ្វើការសាកសួរបន្តតាមច្បាប់៕

មតិយោបល់