Post News Media ព័ត៌មានជាតិ រថយន្តធុនធំបើ...

រថយន្តធុនធំបើកបញ្ច្រាសផ្លូវ បុកនិងកិនបុរសម្នាក់ស្លាប់យ៉ាងរន្ធត់ សល់តែប្រពន្ធយំឱបសព!

ភ្នំពេញ: ​បុរសម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ហើយត្រូវបានប្រពន្ធនិងបងប្អូនមកយំឱបសព សោកស្ដាយជាខ្លាំង រួមទាំងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចមុខស្ថានទូតជប៉ុន តាមបណ្ដោយផ្លូវព្រះនរោត្ដម​ស្ថិតក្នុងសង្កត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។​

សពជនរងគ្រោះមានឈ្មោះ ងិន ភារ: ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាចុងភៅ ស្នាក់នៅសង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ។​

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលធ្វើដំណើឆ្លងកាត់កន្លែងកើតហេតុបានឲ្យដឹងថា ​ជនរងគ្រោះជិះម៉ូតូម្នាក់​ឯង ម៉ាកភូហ្សា ពណ៌ខ្មៅលាយស​ពាក់ស្លាកលេខ ភ្នំពេញ 1FU-5224 បានធ្វើដំណើតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូងក្នុងល្បឿនល្មម ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយ ប្រភេទធន់ធំមួយគ្រឿង ពាក់ស្លាក​លេខ ព្រះសីហនុ 3A-5000 ​បានធ្វើដំណើចូលមកផ្លូវខាងម៉ូតូ ហើយបញ្ច្រាសផ្លូវចរាចរណ៍ ដោយម្ខាងផ្លូវការដ្ឋានជួសជុលផ្លូវ ធ្វើឲ្យរថយន្តបង្កបុកជាមួយម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះខ្ទាតចូលក្រោមកង់​ និងត្រូវរថយន្តកិនបែកប្រអប់ជើងខ្ទេច​ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ក្នុងអំឡុងពេលនោះអ្នកបើកបរថយន្តបង្កបានបន្តដំណើទៅមុខបន្ថែមទៀត តែត្រូបានប្រជាពលរដ្ឋចាប់បានមកវិញ ហើយក៏ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានតែម្ដង​។​

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែង​កើតហេតុ ទាក់ទងទៅសាច់ញាតិជនរងគ្រោះឲ្យមកទទួលយកសពទៅបូជាតាមប្រពៃណី។​ ចំណែកវត្ថុតាងរថយន្តបង្កនិងម៉ូតូរងគ្រោះ​ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់បន្តទៀត៕

Loading...